ទាន់ហេតុការណ៍
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី សមិទ្ធិផលនិងផែនការនៃការអនុវត្តគោលនយោបាយ សមត្ថភាពយេនឌ័ររបស់រាជរដ្ឋាភិបាល លើប្រព័ន្ធផ្សព្វផ្សាយនៅថ្នាក់ក្រោមជាតិ រៀបចំដោយក្រសួងព័ត៌មាន-ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងឧត្តមសេនីយ៍ឯក តេង សួន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការងារពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ក្នុងខេត្តកោះកុង-ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ ប្រគល់រថយន្តចំនួន ៧៥គ្រឿង​ ដល់អង្គភាពចំណុះចំនួន ៣២អង្គភាព​ សម្រាប់ហ្វឹកហ្វឺន និងប្រតិបត្តិការ​ -ឯកឧត្តម ភុន សារពេជ្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត​ អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូ នប្រជាពលរដ្ឋចំនួន ៣៦ គ្រួសារ ស្ថិតក្នុងឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត-ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយ​ស ផ្នែកសន្តិសុខ សេដ្ឋកិច្ច សកល​វិ​ទ្យា​ល័យកម្ពុជា ដល់ នាយឧត្តមសេ​នី​យ៍ ហ៊ីង ប៊ុនហៀង-ឯកឧត្តម ឃួង ស្រេង អភិបាលរាជ​ធា​នីភ្នំពេញ ណែនាំឱ្យមន្ដ្រីជំនាញ​ស្ដា​រប្រឡាយនៅមុខស្ថានីយបូមទឹក​ទួលគោកទី២ ដើម្បីពន្លឿនការរំ​ដោះ​​​​ទឹកលិចលង់នៅរដូវវស្សានេះ-ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យក្រុមយុវជនស្ម័គ្រចិត្ត៣ក្រុម ដឹកនាំដោយលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តព្រះសីហនុ ចូលជួបសំដែងការគួរសម និងសុំអនុសាសន៍ណែនាំ-ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំយុវជនដាំដើមឈើ សម្អាតបរិស្ថាន និង ចែកអំណោយជូនចាស់ជរា-ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីកិច្ចប្រជុំស្តីពីដំណើរការរៀប​ចំ​ផែនការវិនិយោគលើហេដ្ឋារចនា​ស​​ម្ព័ន្ធថ្នាលទូរទស្សន៍ឌីជីថលជាតិ-ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ និងទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្តាល
0

ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយ​ស ផ្នែកសន្តិសុខ សេដ្ឋកិច្ច សកល​វិ​ទ្យា​ល័យកម្ពុជា ដល់ នាយឧត្តមសេ​នី​យ៍ ហ៊ីង ប៊ុនហៀង

ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយ​ស ផ្នែកសន្តិសុខ សេដ្ឋកិច្ច សកល​វិ​ទ្យា​ល័យកម្ពុជា ដល់ នាយឧត្តមសេ​នី​យ៍ ហ៊ីង ប៊ុនហៀង

ខេត្តកណ្តាល ៖ នៅថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ ទីបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្តាល សាកលវិទ្យាល័យកម្ពុជា បានសម្រេចប្រគល់សញ្ញា បត្របណ្ឌិតកិត្តិយស ផ្នែកសន្តិសុខសេដ្ឋកិច្ចជូនដល់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជា ការរងនៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី និង ជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស សម្រាប់សមិទ្ធិផលដ៏អស្ចារ្យជាច្រើនរបស់ ឯកឧត្តម ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។

ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស បានប្រារព្ធឡើងនៅ រសៀលថ្ងៃ ទី២៥ ខែ កញ្ញា ឆ្នាំ២០២០ នាទីបញ្ជាការអង្គរក្ស ស្ថិតនៅទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមបញ្ជាក់ថា ក្នុងសេចក្តីជូនដំណឹងរបស់សកលវិទ្យាល័យកម្ពុជា បានឲ្យដឹងថា កាប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជូនដល់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដោយផ្អែកលើកត្តាសំខាន់ៗចំនួន៣៖

កត្តាទី១គឺ ឯកឧត្តម បានបម្រើ និងការពារថ្នាក់ដឹកនាំ និងស្ថាប័ននានានៃប្រទេសកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំនៃ ប្រទេសនានានៅក្នុងពេលដែលពួកគាត់បានមកបំពេញទស្សនកិច្ច និងចូលរួមប្រជុំនៅក្នុង ប្រទេសកម្ពុជា។

កត្តាទី២គឺ ឯកឧត្តម បានចូលរួមយ៉ាងសកម្មក្នុងការថែ រក្សាសន្តិភាព សន្តិ សុខ ស្ថិរភាពនយោបាយ ដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ ប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។

និងកត្តាទី៣គឺ ឯកឧត្តម បានគាំទ្រយ៉ាងសកម្មដល់ ការអភិវឌ្ឍ និងការជម្រុញទំនាក់ទំនងស៊ីវិល និង យោធា តាមរយៈការជួយដល់ការងារ ដែលទាក់ទងនឹងគ្រោះ មហន្តរាយធម្មជាតិ និង ការអភិវឌ្ឍសហគមន៍។

សូមជម្រាបថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ សាកលវិទ្យាល័យកម្ពុជា ទទួលស្គាល់ និង ផ្តល់តម្លៃខ្ពស់ចំពោះឥស្សរជន ដែលមានស្នាដៃឆ្នើម និងបានចូលរួមចំណែកដល់សង្គម ទាំងក្នុងវិស័យសាធារណៈ និង ឯកជន ក៏ដូចជាក្នុងជួររាជរដ្ឋាភិបាល យោធា វិស័យសិក្សាធិការ និង ច្បាប់ជាដើម៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«ទ្រទ្រង់សង្គម | SSN Daily» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092 200 296 ឬ តាម Whatsapp : 092 200 296 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន «ទ្រទ្រង់សង្គម | SSN Daily» | ទូរស័ព្ទ៖ 092 200 296

សហការផ្តល់ព័ត៌មាន៖ 092 200 296 | អ៊ីម៉ែល ៖ mailtobot168@gmail.com