ទាន់ហេតុការណ៍
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី សមិទ្ធិផលនិងផែនការនៃការអនុវត្តគោលនយោបាយ សមត្ថភាពយេនឌ័ររបស់រាជរដ្ឋាភិបាល លើប្រព័ន្ធផ្សព្វផ្សាយនៅថ្នាក់ក្រោមជាតិ រៀបចំដោយក្រសួងព័ត៌មាន-ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងឧត្តមសេនីយ៍ឯក តេង សួន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការងារពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ក្នុងខេត្តកោះកុង-ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ ប្រគល់រថយន្តចំនួន ៧៥គ្រឿង​ ដល់អង្គភាពចំណុះចំនួន ៣២អង្គភាព​ សម្រាប់ហ្វឹកហ្វឺន និងប្រតិបត្តិការ​ -ឯកឧត្តម ភុន សារពេជ្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត​ អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូ នប្រជាពលរដ្ឋចំនួន ៣៦ គ្រួសារ ស្ថិតក្នុងឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត-ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយ​ស ផ្នែកសន្តិសុខ សេដ្ឋកិច្ច សកល​វិ​ទ្យា​ល័យកម្ពុជា ដល់ នាយឧត្តមសេ​នី​យ៍ ហ៊ីង ប៊ុនហៀង-ឯកឧត្តម ឃួង ស្រេង អភិបាលរាជ​ធា​នីភ្នំពេញ ណែនាំឱ្យមន្ដ្រីជំនាញ​ស្ដា​រប្រឡាយនៅមុខស្ថានីយបូមទឹក​ទួលគោកទី២ ដើម្បីពន្លឿនការរំ​ដោះ​​​​ទឹកលិចលង់នៅរដូវវស្សានេះ-ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យក្រុមយុវជនស្ម័គ្រចិត្ត៣ក្រុម ដឹកនាំដោយលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តព្រះសីហនុ ចូលជួបសំដែងការគួរសម និងសុំអនុសាសន៍ណែនាំ-ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំយុវជនដាំដើមឈើ សម្អាតបរិស្ថាន និង ចែកអំណោយជូនចាស់ជរា-ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីកិច្ចប្រជុំស្តីពីដំណើរការរៀប​ចំ​ផែនការវិនិយោគលើហេដ្ឋារចនា​ស​​ម្ព័ន្ធថ្នាលទូរទស្សន៍ឌីជីថលជាតិ-ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ និងទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្តាល
0

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំយុវជនដាំដើមឈើ សម្អាតបរិស្ថាន និង ចែកអំណោយជូនចាស់ជរា

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំយុវជនដាំដើមឈើ សម្អាតបរិស្ថាន និង ចែកអំណោយជូនចាស់ជរា

ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៧កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ  ក្នុងឱកាសអបអរសាទរខួបលើកទី២៧​ នៃទិវាប្រកាសដាក់ឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត​ ជាម​ ច័ន្ទសោភ័ណ​ អភិបាលខេត្ត និងជាគណអចិន្ត្រៃយ៏គណៈកម្មាធិការកណ្ដាលស.ស.យ.ក ទទួលបន្ទុកខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីរាជការ​ យុវជន​ស.ស.យ.ក​ ធ្វើការដាំកូនឈើ និងសម្អាតអនាម័យបរិស្ថាន ក្រោមប្រធានបទ “បរិស្ថានបៃតងនាំមកនូវផាសុខភាពនៃជីវិត” នៅតាមដងផ្លូវលេខ៣៧០ ទីប្រជុំជនមុខស្នាក់ការគណបក្សឃុំដំរិល ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។ បន្ថែមពីនេះបានធ្វើការចែកអំណោយជាថវិការ និងស្បៀងអាហារជូនចាស់ជរាផងដែរ។

មានប្រសាសន៍ទៅកាន់យុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ក្នុងស្រុកអូូររាំងឳ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណបានលើកឡើងថាយើងត្រូវរួមគ្នាដាំដើមឈើឲ្យបានគ្រប់ទីកន្លែង ដើម្បីភូមិឋានរបស់យើងមានភាពស្រស់បំព្រង លើកកម្ពស់បរិស្ថានបៃតង។

ឯកឧត្តមបណ្ឌិត ក៏បានណែនាំដល់យុវជន និងប្អូនសិស្សានុសិស្សទាំងអស់ត្រូវចូលរួមថែទាំអនាម័យបរិស្ថាន មិនថាតែនៅសាលារៀន ផ្ទះ ឬតាមទីសា​ធា​រ​ណៈទេ ពោលគឺត្រូវមានអនាម័យជាប់ជានិច្ច ដើម្បីមានសុខភាពល្អ ស្រុក ភូមិ សាលារៀនរបស់យើងមានបរិស្ថានស្អាតជានិច្ច ពិសេសក៍ដូចជាត្រូវរួមគ្នាបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្តក៏បានជម្រុញដល់សិស្សា នុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ មិនត្រូវ ប្រព្រឹត្តិអំពើណាដែលសង្គមស្អប់ខ្ពើម ឬអំពើខុសច្បាប់ឡើយ។ ចំណែកសិស្សានុសិស្សត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ហើយបើជាប់និន្ទេស A ឯកឧត្តមបណ្ឌិត និងលោកជំទាវ នឹងបន្តផ្តល់កំព្យូទ័រយួរដៃមួយគ្រឿង ដូចទៅនឹងរៀងរាល់ឆ្នាំផងដែរ ដើម្បីជាការលើកទឹកចិត្តដែលក្មួយៗខិតខំប្រឹងប្រែងលើការសិក្សា សម្រាប់ខ្លួនឯង គ្រួសារ ជាទំពាំងស្នងឬស្សីសម្រាប់សង្គមជាតិ។

សូមជម្រាបថា នៅក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានដឹកនាំមន្រ្តីពាក់ព័ន្ធធ្វើការដាំកូនឈើស្ទើរគ្រប់ទីកន្លែងនានាក្នុងខេត្តមិនថានៅក្នុងបរិវេនសាលារៀន វត្តអារាម ទីសាធារណៈនោះឡើយ ដើម្បីធ្វើយ៉ាងឲ្យបរិស្ថានក្នុងខេត្តទាំងមូល មានភាពស្រស់បំព្រង មានផាសុខភាពដល់បងប្អូនប្រជាពលរដ្ឋ ជាក់ស្តែងដូចជាទីធ្លាជុំវិញអាគារដ្ឋបាលសាលាខេត្ត ត្រូវបានកំពុងកែលំអរធ្វើសួនច្បារ និងដាំកូនឈើរាប់ពាន់ដើម៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«ទ្រទ្រង់សង្គម | SSN Daily» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092 200 296 ឬ តាម Whatsapp : 092 200 296 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន «ទ្រទ្រង់សង្គម | SSN Daily» | ទូរស័ព្ទ៖ 092 200 296

សហការផ្តល់ព័ត៌មាន៖ 092 200 296 | អ៊ីម៉ែល ៖ mailtobot168@gmail.com