ទាន់ហេតុការណ៍
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី សមិទ្ធិផលនិងផែនការនៃការអនុវត្តគោលនយោបាយ សមត្ថភាពយេនឌ័ររបស់រាជរដ្ឋាភិបាល លើប្រព័ន្ធផ្សព្វផ្សាយនៅថ្នាក់ក្រោមជាតិ រៀបចំដោយក្រសួងព័ត៌មាន-ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងឧត្តមសេនីយ៍ឯក តេង សួន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការងារពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ក្នុងខេត្តកោះកុង-ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ ប្រគល់រថយន្តចំនួន ៧៥គ្រឿង​ ដល់អង្គភាពចំណុះចំនួន ៣២អង្គភាព​ សម្រាប់ហ្វឹកហ្វឺន និងប្រតិបត្តិការ​ -ឯកឧត្តម ភុន សារពេជ្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត​ អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូ នប្រជាពលរដ្ឋចំនួន ៣៦ គ្រួសារ ស្ថិតក្នុងឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត-ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយ​ស ផ្នែកសន្តិសុខ សេដ្ឋកិច្ច សកល​វិ​ទ្យា​ល័យកម្ពុជា ដល់ នាយឧត្តមសេ​នី​យ៍ ហ៊ីង ប៊ុនហៀង-ឯកឧត្តម ឃួង ស្រេង អភិបាលរាជ​ធា​នីភ្នំពេញ ណែនាំឱ្យមន្ដ្រីជំនាញ​ស្ដា​រប្រឡាយនៅមុខស្ថានីយបូមទឹក​ទួលគោកទី២ ដើម្បីពន្លឿនការរំ​ដោះ​​​​ទឹកលិចលង់នៅរដូវវស្សានេះ-ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យក្រុមយុវជនស្ម័គ្រចិត្ត៣ក្រុម ដឹកនាំដោយលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តព្រះសីហនុ ចូលជួបសំដែងការគួរសម និងសុំអនុសាសន៍ណែនាំ-ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំយុវជនដាំដើមឈើ សម្អាតបរិស្ថាន និង ចែកអំណោយជូនចាស់ជរា-ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីកិច្ចប្រជុំស្តីពីដំណើរការរៀប​ចំ​ផែនការវិនិយោគលើហេដ្ឋារចនា​ស​​ម្ព័ន្ធថ្នាលទូរទស្សន៍ឌីជីថលជាតិ-ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ និងទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្តាល
0

ក្រសួងអប់រំយុវជននិងកីឡា មិនបន្ធូរបន្ថយស្តង់ដាប្រឡងនោះទេ ទំាងថ្នាក់ទី៩ និងថ្នាក់ទី១២ ទោះបីមានការផ្អាកការសិក្សាមួយរយៈពេលក៏ដោយ

ក្រសួងអប់រំយុវជននិងកីឡា មិនបន្ធូរបន្ថយស្តង់ដាប្រឡងនោះទេ ទំាងថ្នាក់ទី៩ និងថ្នាក់ទី១២ ទោះបីមានការផ្អាកការសិក្សាមួយរយៈពេលក៏ដោយ

រាជធានីភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា ក្រសួង​មិន​បន្ធូរ​​បន្ថយស្តង់ដាប្រឡងនោះទេ ទំាងថ្នាក់ទី៩ និងថ្នាក់ទី១២ ទោះបីមានការផ្អាក​ការសិក្សា​មួយរយៈ​ពេលក៏ដោយ។

ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវ ឱ្យសិស្សានុសិស្ស ដែលត្រៀមប្រឡងទាំងមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សា​ទុតិយ​ភូមិ ត្រូវបង្កើនការយកចិត្តទុកដាក់រៀនសូត្រ ដោយត្រូវធ្វើស្វ័យសិក្សាឱ្យបានជាប់ជាប្រចាំ មិនថារៀននៅ​ក្នុង​ថ្នាក់ ឬនៅផ្ទះនោះទេ ដើម្បីទទួលបានជោគជ័យ ក្នុងការប្រឡងនាពេល ខាងមុខនេះ។ សិស្សដែលត្រៀមប្រឡង ថ្នាក់ទី៩ និងទី១២ ត្រូវរំលឹកមេរៀនឡើងវិញ ខិតខំប្រឹងប្រែងដើម្បីទទួល​បានជោគជ័យ ដោយត្រូវធ្វើស្វ័យសិក្សាផង និងរៀនសូត្រនៅក្នុងថ្នាក់រៀនផង ដើម្បីកាត់បន្ថយនូវ​ផលប៉ះពាល់ដែលបណ្តាលមកពីជំងឺកូវីដ-១៩ លើវិស័យអប់រំ។ ជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះការរៀនសូត្រ ដើម្បីត្រៀមប្រឡង ដោយក្រសួងមិនមានចេតនាដើម្បីទម្លាក់ស្តង់ដាឱ្យទាបនោះទេ ដោយក្រសួងនឹងអនុវត្តទៅតាមស្តង់ដាដែលយើងរៀបចំដូចពេលមុនៗ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ បានបញ្ជាក់ថា ដើម្បីឱ្យសិស្សានុសិស្សមានសមត្ថភាពអាចប្រឡងជាប់ ក្រសួងបាន​ផ្តល់ពេលវេលាសិក្សាបន្ថែម និងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជ្រើសរើសគ្រូស្ម័គ្រ​ចិត្តបង្រៀនបន្ថែមម៉ោងដល់សិស្សានុសិស្ស ដើម្បីត្រៀមខ្លួនឲ្យបានល្អមុនដំណើរការប្រឡង។

សូមបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម)នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«ទ្រទ្រង់សង្គម | SSN Daily» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092 200 296 ឬ តាម Whatsapp : 092 200 296 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន «ទ្រទ្រង់សង្គម | SSN Daily» | ទូរស័ព្ទ៖ 092 200 296

សហការផ្តល់ព័ត៌មាន៖ 092 200 296 | អ៊ីម៉ែល ៖ mailtobot168@gmail.com