ទាន់ហេតុការណ៍
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី សមិទ្ធិផលនិងផែនការនៃការអនុវត្តគោលនយោបាយ សមត្ថភាពយេនឌ័ររបស់រាជរដ្ឋាភិបាល លើប្រព័ន្ធផ្សព្វផ្សាយនៅថ្នាក់ក្រោមជាតិ រៀបចំដោយក្រសួងព័ត៌មាន-ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងឧត្តមសេនីយ៍ឯក តេង សួន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការងារពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ក្នុងខេត្តកោះកុង-ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ ប្រគល់រថយន្តចំនួន ៧៥គ្រឿង​ ដល់អង្គភាពចំណុះចំនួន ៣២អង្គភាព​ សម្រាប់ហ្វឹកហ្វឺន និងប្រតិបត្តិការ​ -ឯកឧត្តម ភុន សារពេជ្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត​ អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូ នប្រជាពលរដ្ឋចំនួន ៣៦ គ្រួសារ ស្ថិតក្នុងឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត-ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយ​ស ផ្នែកសន្តិសុខ សេដ្ឋកិច្ច សកល​វិ​ទ្យា​ល័យកម្ពុជា ដល់ នាយឧត្តមសេ​នី​យ៍ ហ៊ីង ប៊ុនហៀង-ឯកឧត្តម ឃួង ស្រេង អភិបាលរាជ​ធា​នីភ្នំពេញ ណែនាំឱ្យមន្ដ្រីជំនាញ​ស្ដា​រប្រឡាយនៅមុខស្ថានីយបូមទឹក​ទួលគោកទី២ ដើម្បីពន្លឿនការរំ​ដោះ​​​​ទឹកលិចលង់នៅរដូវវស្សានេះ-ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យក្រុមយុវជនស្ម័គ្រចិត្ត៣ក្រុម ដឹកនាំដោយលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តព្រះសីហនុ ចូលជួបសំដែងការគួរសម និងសុំអនុសាសន៍ណែនាំ-ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំយុវជនដាំដើមឈើ សម្អាតបរិស្ថាន និង ចែកអំណោយជូនចាស់ជរា-ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីកិច្ចប្រជុំស្តីពីដំណើរការរៀប​ចំ​ផែនការវិនិយោគលើហេដ្ឋារចនា​ស​​ម្ព័ន្ធថ្នាលទូរទស្សន៍ឌីជីថលជាតិ-ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ និងទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្តាល
0

ពិធីបិទការប្រកួតបាល់ទាត់ពានរ​ង្វា​ន់ស្វាយរៀងខាប់ លើកទី៥ ឆ្នាំ​២​០​​​​​​​២​០ និងជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯក

ពិធីបិទការប្រកួតបាល់ទាត់ពានរ​ង្វា​ន់ស្វាយរៀងខាប់ លើកទី៥ ឆ្នាំ​២​០​​​​​​​២​០ និងជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯក

ខេត្តស្វាយរៀង ៖ នាល្ងាចថ្ងៃសៅរ៍ ២កើតអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម ​ម៉ែន វិ​បុ​ល​អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ​អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រ​កួ​​​តបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ លើកទី៥ ឆ្នាំ២០២០ និងជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯករវាងក្រុមបាល់ទាត់ តំបន់សេដ្ឋកិច្ចពិសេសបាវិត និងក្រុមសសយក ក្រុងបាវិត ព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅនៅកីឡដ្ឋានខេត្តស្វាយរៀង ដែលសហការរៀបចំដោយសមាគមកីឡាបាល់ទាត់ខេត្តស្វា​យ​រៀង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ថ្នាក់ដឹកនាំកីឡា និងបងប្អូនប្រជាព​ល​រដ្ឋមួយចំនួនទៀតដែលមានប័ណ្ណចូលរួមទស្សនា ទន្ទឹមនោះ ឯកឧត្ដមអភិបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន៥លានរៀល សម្រាប់ចូលរួមក្នុងព្រឹ​ត្តិ​កា​រណ៍បិទវគ្គបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់លើកទី៥ ឆ្នាំ២០២០នាពេលនេះផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ នៃការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ លើកទី៥ ឆ្នាំ២០២០នេះ ផ្តួចផ្តើមឡើងដោយឯកឧត្តម​ឌី​ វិ​ជ្ជា ​ប្រ​ធាន ​ស.​ស​.​យ.កខេត្ត បានចាប់ផ្តើមប្រកួតនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ និងបានបញ្ចប់នៅល្ងាចថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២០នេះ ដែលមាន៥១ក្រុមមកពី​តា​មបណ្តាក្រុងស្រុកក្នុងខេត្ត ចូលរួមប្រកួត។

ចំពោះក្រុមបាល់ទាត់ជ័យលាភីទទួលបានចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមបាល់តំបន់សេដ្ឋកិច្ចពិសេសបាវិត ទទួលបានមេដាយមាស២៨គ្រឿង​ ​ពា​​​​​នរង្វាន់១ និងថវិកា ១០លានរៀល, ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមបាល់ទាត់ស.ស.យ.ក ក្រុងបាវិត ទទួលបានមេដាយប្រាក់២៨គ្រឿង​ និងថវិ​កា​៥លានរៀល, ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបាល់ទាត់ យុវជនសាមគ្គីទទួលបានមេដាយសំរិទ្ធិ២៨គ្រឿង​ និងថវិកា ២លាន៥សែនរៀល និងចំ​ណា​ត់ថ្នាក់លេខ៤ បានទៅលើក្រុមបាល់ទាត់កាំភ្លើងធំស្កាយ ទទួលបានថវិកាលើកទឹកចិត្តចំនួន១លាន៥សែនរៀល។

ចំណែកជ័យលាភីក្រុមគោរពវិន័យបានល្អ ទទួលបាន៨០ម៉ឺនរៀល,គ្រូបង្វឹកល្អទទួលបាន៦០ម៉ឺនរៀល,កីឡាករចាំទីល្អ ទទួលបា​ន៦០ម៉ឺន​រៀ​ល, កីឡាក​រ​ទា​​​ត់បញ្ចូលទីល្អទទួលបាន ៦០ម៉ឺនរៀល និងក្រុមអាជ្ញាកណ្តាលល្អ ២លានរៀល៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«ទ្រទ្រង់សង្គម | SSN Daily» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092 200 296 ឬ តាម Whatsapp : 092 200 296 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន «ទ្រទ្រង់សង្គម | SSN Daily» | ទូរស័ព្ទ៖ 092 200 296

សហការផ្តល់ព័ត៌មាន៖ 092 200 296 | អ៊ីម៉ែល ៖ mailtobot168@gmail.com