ទាន់ហេតុការណ៍
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី សមិទ្ធិផលនិងផែនការនៃការអនុវត្តគោលនយោបាយ សមត្ថភាពយេនឌ័ររបស់រាជរដ្ឋាភិបាល លើប្រព័ន្ធផ្សព្វផ្សាយនៅថ្នាក់ក្រោមជាតិ រៀបចំដោយក្រសួងព័ត៌មាន-ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងឧត្តមសេនីយ៍ឯក តេង សួន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការងារពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ក្នុងខេត្តកោះកុង-ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ ប្រគល់រថយន្តចំនួន ៧៥គ្រឿង​ ដល់អង្គភាពចំណុះចំនួន ៣២អង្គភាព​ សម្រាប់ហ្វឹកហ្វឺន និងប្រតិបត្តិការ​ -ឯកឧត្តម ភុន សារពេជ្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត​ អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូ នប្រជាពលរដ្ឋចំនួន ៣៦ គ្រួសារ ស្ថិតក្នុងឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត-ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយ​ស ផ្នែកសន្តិសុខ សេដ្ឋកិច្ច សកល​វិ​ទ្យា​ល័យកម្ពុជា ដល់ នាយឧត្តមសេ​នី​យ៍ ហ៊ីង ប៊ុនហៀង-ឯកឧត្តម ឃួង ស្រេង អភិបាលរាជ​ធា​នីភ្នំពេញ ណែនាំឱ្យមន្ដ្រីជំនាញ​ស្ដា​រប្រឡាយនៅមុខស្ថានីយបូមទឹក​ទួលគោកទី២ ដើម្បីពន្លឿនការរំ​ដោះ​​​​ទឹកលិចលង់នៅរដូវវស្សានេះ-ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យក្រុមយុវជនស្ម័គ្រចិត្ត៣ក្រុម ដឹកនាំដោយលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តព្រះសីហនុ ចូលជួបសំដែងការគួរសម និងសុំអនុសាសន៍ណែនាំ-ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំយុវជនដាំដើមឈើ សម្អាតបរិស្ថាន និង ចែកអំណោយជូនចាស់ជរា-ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីកិច្ចប្រជុំស្តីពីដំណើរការរៀប​ចំ​ផែនការវិនិយោគលើហេដ្ឋារចនា​ស​​ម្ព័ន្ធថ្នាលទូរទស្សន៍ឌីជីថលជាតិ-ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ និងទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្តាល
0

អង្គការសមាគមអភិរក្សសត្វព្រៃក​ម្ពុ​ជា បន្តជួយប្រជាសហគមន៍ស្រុ​ក​កែវសីមា ពីជំនាញធ្វើសិប្បកម្មឫស្សី និងការកែច្នៃផលិតផលទំពាំង ដើ​ម្បី​បង្កើនប្រាក់ចំណូលជូនដល់ប្រជា​ព​លរដ្ឋក្នុងសហគមន៍

អង្គការសមាគមអភិរក្សសត្វព្រៃក​ម្ពុ​ជា បន្តជួយប្រជាសហគមន៍ស្រុ​ក​កែវសីមា ពីជំនាញធ្វើសិប្បកម្មឫស្សី និងការកែច្នៃផលិតផលទំពាំង ដើ​ម្បី​បង្កើនប្រាក់ចំណូលជូនដល់ប្រជា​ព​លរដ្ឋក្នុងសហគមន៍

ខេត្តមណ្ឌលគិរី ៖ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បន្តជួយប្រជាសហគមន៍ស្រុកកែវសីមាពីជំនាញធ្វើសិប្បកម្មឫស្សី និងការកែច្នៃផលិតផល ទំពាំង ដើម្បីបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ។

លោក កែន សេរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃ នៃកម្មវិធីប្រទេសកម្ពុជា ហៅកាត់ថា (WCS) បានឲ្យដឹងថា បច្ចុប្បន្ន ប្រជាសហគមន៍អាចធ្វើសិប្បកម្មឫស្សីលក់បានជាបណ្តើរៗហើយ គ្រាន់តែការផលិតនោះគឺនៅមានកម្រិតទាប មិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការបានឡើយ ។

លោកបានបន្តថា ជាជំហានបន្ត អង្គការនឹងពង្រីកសមាជិកនៅក្នុងសហគមន៍បន្ថែមទៀត និងធ្វើយ៉ាងណាឱ្យអ្នកដែលចេះជំនាញនេះ អាចមានលទ្ធភាពផលិតខ្លួនឯងឱ្យបានលឿនដើម្បីឆ្លើយតបទីផ្សារ ហើយអង្គការកំពុងពិនិត្យលទ្ធភាពក្នុងការជួយជាឧបករណ៍ បន្ថែមទៀតដល់ប្រជាស​ហ​គមន៍។

សូមបញ្ជាក់ថា អង្គការសមាគមអភិរក្សសត្វព្រៃ នៃកម្មវិធីប្រទេសកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញសិប្បកម្មផលិតសម្ភារ ប្រើប្រាស់ដោយដៃធ្វើពីឫស្សីក្នុងស្រុក ដល់ប្រជាពលរដ្ឋស្ថិតនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីឲ្យពួកគាត់អាចរកប្រាក់ ចំណូលបាននិងកាត់បន្ថយការចូលព្រៃរុករកអនុផលព្រៃឈើនិងបរបាញ់សត្វព្រៃខុសច្បាប់ ។ ការបង្រៀននេះមានការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID ក្រោមគ​ម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា រយៈពេល ៣ឆ្នាំ រហូតដល់ឆ្នាំ២​០២​១​ ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«ទ្រទ្រង់សង្គម | SSN Daily» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092 200 296 ឬ តាម Whatsapp : 092 200 296 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន «ទ្រទ្រង់សង្គម | SSN Daily» | ទូរស័ព្ទ៖ 092 200 296

សហការផ្តល់ព័ត៌មាន៖ 092 200 296 | អ៊ីម៉ែល ៖ mailtobot168@gmail.com