ទាន់ហេតុការណ៍
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី សមិទ្ធិផលនិងផែនការនៃការអនុវត្តគោលនយោបាយ សមត្ថភាពយេនឌ័ររបស់រាជរដ្ឋាភិបាល លើប្រព័ន្ធផ្សព្វផ្សាយនៅថ្នាក់ក្រោមជាតិ រៀបចំដោយក្រសួងព័ត៌មាន-ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងឧត្តមសេនីយ៍ឯក តេង សួន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការងារពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ក្នុងខេត្តកោះកុង-ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ ប្រគល់រថយន្តចំនួន ៧៥គ្រឿង​ ដល់អង្គភាពចំណុះចំនួន ៣២អង្គភាព​ សម្រាប់ហ្វឹកហ្វឺន និងប្រតិបត្តិការ​ -ឯកឧត្តម ភុន សារពេជ្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត​ អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូ នប្រជាពលរដ្ឋចំនួន ៣៦ គ្រួសារ ស្ថិតក្នុងឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត-ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយ​ស ផ្នែកសន្តិសុខ សេដ្ឋកិច្ច សកល​វិ​ទ្យា​ល័យកម្ពុជា ដល់ នាយឧត្តមសេ​នី​យ៍ ហ៊ីង ប៊ុនហៀង-ឯកឧត្តម ឃួង ស្រេង អភិបាលរាជ​ធា​នីភ្នំពេញ ណែនាំឱ្យមន្ដ្រីជំនាញ​ស្ដា​រប្រឡាយនៅមុខស្ថានីយបូមទឹក​ទួលគោកទី២ ដើម្បីពន្លឿនការរំ​ដោះ​​​​ទឹកលិចលង់នៅរដូវវស្សានេះ-ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យក្រុមយុវជនស្ម័គ្រចិត្ត៣ក្រុម ដឹកនាំដោយលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តព្រះសីហនុ ចូលជួបសំដែងការគួរសម និងសុំអនុសាសន៍ណែនាំ-ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំយុវជនដាំដើមឈើ សម្អាតបរិស្ថាន និង ចែកអំណោយជូនចាស់ជរា-ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីកិច្ចប្រជុំស្តីពីដំណើរការរៀប​ចំ​ផែនការវិនិយោគលើហេដ្ឋារចនា​ស​​ម្ព័ន្ធថ្នាលទូរទស្សន៍ឌីជីថលជាតិ-ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ និងទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្តាល
0

កម្ពុជាមានមោទនភាពក្នុងការចូលរួមកិច្ចប្រតិបត្តិការរក្សាសន្តិភាពពិ​ភពលោកក្រោមឆ័ត្រអង្គការសហ​ប្រ​ជាជាតិ បើទោះជាប្រឈមនឹងគ្រោះ​ថ្នាក់ដល់អាយុជីវិត

កម្ពុជាមានមោទនភាពក្នុងការចូលរួមកិច្ចប្រតិបត្តិការរក្សាសន្តិភាពពិ​ភពលោកក្រោមឆ័ត្រអង្គការសហ​ប្រ​ជាជាតិ បើទោះជាប្រឈមនឹងគ្រោះ​ថ្នាក់ដល់អាយុជីវិត

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាមានមោទនភាពយ៉ាងក្រៃលែងក្នុងការចូលរួមរបស់ខ្លួន ក្នុងប្រតិបត្តិការរក្សាសន្តិភាពពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ បើទោះជាមានការប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងណាក៏ដោយ។

យោងតាមសារលិខិតក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសមួយដែលបានឆ្លងកាត់សង្គ្រាមបំផ្លិចបំផ្លាញដ៏រ៉ាំរ៉ៃ  ក្រោយពីទទួលបាននូវការបង្រួបបង្រួមជាតិពិតប្រាកដ សុខសន្តិភាពពេញលេញនៅទូទាំងប្រទេស និងការរីកចម្រើននៅលើគ្រប់វិស័យគួរជាទីមោទនៈ កម្ពុជាមិនភ្លេចមនោសញ្ចេតនារបស់ខ្លួន ដែលមានចំពោះប្រជាជាតិរងគ្រោះផ្សេងទៀតនៅក្នុងពិភពលោក តាមរយៈការស្ដែងចេញនូវការខិតខំចែករំលែកបទពិសោធន៍ ក្នុងការកសាងថែរក្សាការពារសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ។

សម្តេចតេជោបន្តថា នេះគឺជាឆន្ទៈដ៏មោះមុតរបស់កម្ពុជា ក្នុងការសម្ដែងសាមគ្គីភាពជាអន្តរជាតិ និងរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌លើពិភពលោក។

ក្នុងសារលិខិតបានបន្តទៀតថា ឆ្នាំនេះគឺជាឆ្នាំទី១៤ ដែលកម្ពុជាបានបញ្ជូនកម្លាំងសរុបចំនួន ៦,៨២២នាក់ (ស្ត្រី ៣៦៩នាក់) ទៅបំពេញបេសកកម្មថែរក្សាសន្តិភាព អ.ស.ប នៅតំបន់បេសកកម្មចំនួន១០ ក្នុងប្រទេសចំនួន ៩ រួមមាន ឆាដ៍ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្ដាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។ គិតត្រឹមដំណាច់ខែកក្កដានេះ កងកម្លាំងកម្ពុជាកំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពមានចំនួន ៧៨៧នាក់ (ស្ត្រី៧៦នាក់) នៅប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វ្រិកកណ្ដាល និងយេម៉ែន៕ប្រភព៖AKP

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«ទ្រទ្រង់សង្គម | SSN Daily» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092 200 296 ឬ តាម Whatsapp : 092 200 296 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន «ទ្រទ្រង់សង្គម | SSN Daily» | ទូរស័ព្ទ៖ 092 200 296

សហការផ្តល់ព័ត៌មាន៖ 092 200 296 | អ៊ីម៉ែល ៖ mailtobot168@gmail.com